ពាក្យ​ថា បវិវេក សេចក្តី​ថា នេក្ខម្មៈ ជា​បវិវេក (ការ​ស្ងប់ស្ងាត់) នៃ​កាមច្ឆន្ទៈ អព្យាបាទ ជា​បវិវេក​នៃ​ព្យាបាទ។បេ។ អរហត្តមគ្គ ជា​បវិវេក​នៃ​កិលេស​ទាំងពួង។
 ពាក្យ​ថា វោ​ស្ស​គ្គៈ សេចក្តី​ថា បុគ្គល​លះ​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ លះ​ព្យាបាទ ដោយ​មិន​មាន​ព្យាបាទ។បេ។ លះកិលេស​ទាំងពួង ដោយ​អរហត្តមគ្គ។
 ពាក្យ​ថា ចរិយា (ការប្រព្រឹត្តិ) សេចក្តី​ថា បុគ្គល​កាល​លះ​កាមច្ឆន្ទៈ ប្រព្រឹត្ត​ដោយ​នេក្ខម្មៈ កាល​លះ​ព្យាបាទ ប្រព្រឹត្ត​ដោយ​មិន​មាន​ព្យាបាទ។បេ។ កាល​លះកិលេស​ទាំងពួង ប្រព្រឹត្ត​ដោយ​អរហត្តមគ្គ។
 ពាក្យ​ថា ឈាន​វិមោក្ខ សេចក្តី​ថា ឈ្មោះថា​ឈាន ព្រោះ​នេក្ខម្មៈ​កើត ឈ្មោះថា​ឈាន ព្រោះ​ដុត​កាមច្ឆន្ទៈ ឈ្មោះថា​ឈាន​វិមោក្ខ ព្រោះ​កាល​កើត រមែង​រួច ឈ្មោះថា​ឈាន​វិមោក្ខ ព្រោះ​កាល​ដុត រមែង​រួច ឈ្មោះថា​ធម៌ ព្រោះ​កើត ព្រោះ​ដុត ឈ្មោះថា​ឈាន​វិមោក្ខ ព្រោះ​ដឹង​នូវ​កិលេស​ទាំងឡាយ ដែល​កើត​ហើយ​ផង ដែល​ឆេះ​ហើយ​ផង ឈ្មោះថា​ឈាន ព្រោះ​អព្យាបាទ​កើត ឈ្មោះថា​ឈាន ព្រោះ​ដុត​ព្យាបាទ
ថយ | ទំព័រទី ៣៤៩ | បន្ទាប់