ឈ្មោះថាឈាន ព្រោះអាលោកសញ្ញាកើត។បេ។ ឈ្មោះថាឈាន ព្រោះដុតថីនមិទ្ធៈ។បេ។ ឈ្មោះថាឈាន ព្រោះអរហត្តមគ្គកើត ឈ្មោះថាឈាន ព្រោះដុតកិលេសទាំងពួង ឈ្មោះថាឈានវិមោក្ខ ព្រោះកាលកើត រមែងរួច ឈ្មោះថាឈានវិមោក្ខ ព្រោះកាលដុត រមែងរួច ឈ្មោះថាធម៌ ព្រោះកើត ព្រោះដុត ឈ្មោះថាឈានវិមោក្ខ ព្រោះដឹងកិលេសទាំងឡាយ ដែលកើតហើយផង ដែលឆេះហើយផង។
[២១២] ពាក្យថា ភាវនា អធិដ្ឋាន និងការរស់នៅ សេចក្តីថា បុគ្គល ឈ្មោះថា អ្នកបរិបូណ៌ដោយភាវនា ព្រោះលះកាមច្ឆន្ទៈ ចម្រើននេក្ខម្មៈ ឈ្មោះថាអ្នកបរិបូណ៌ដោយអធិដ្ឋាន ព្រោះអធិដ្ឋានចិត្ត ដោយអំណាចនេក្ខម្មៈ ឈ្មោះថាអ្នកបរិបូណ៌ដោយអាជីវៈ ព្រោះបុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋានយ៉ាងនេះ នោះឯង រមែងរស់នៅស្មើ មិនមែនមិនស្មើទេ រស់នៅដោយត្រឹមត្រូវ មិនមែនដោយខុសទេ រស់នៅបរិសុទ្ធ មិនមែនសៅហ្មងទេ បុគ្គលដែលបរិបូណ៌ដោយភាវនា បរិបូណ៌ដោយអធិដ្ឋាន បរិបូណ៌ដោយអាជីវៈយ៉ាងនេះ