ភិក្ខុ​នោះ ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ ក៏​វិនាស​យ៉ាងនេះ ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា សូន្យ យ៉ាងនេះ ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អាការ ១៦ យ៉ាងនេះ ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា យ៉ាងនេះ​ឯង។
 [១៣] ចិត្ត​ដែល​មិន​ច្រួល​ច្រាល់ ដោយ​ឧទ្ធច្ចៈ​ក្នុង​ធម៌ តើ​ដូ​ចមេ្តច។ កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង ពន្លឺ​ក៏​កើតឡើង ភិក្ខុ​នោះ ពិចារណា​នូវ​ពន្លឺ​ថា ពន្លឺ​ជា​ធម៌ លំដាប់នោះ សេចក្តី​រាយមាយ សេចក្តី​អណ្តែត​អណ្តូង (ក៏​កើតឡើង) ភិក្ខុ​មានចិត្ត​ច្រួល​ច្រាល់ ដោយ​ឧទ្ធច្ចៈ​នោះ រមែង​មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ​ថា​មិន​ទៀង មិនដឹង​តាមពិត​នូវ​ការ ប្រាកដ​ថា​ជា​ទុក្ខ មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ​ថា​មិនមែន​ខ្លួន ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ចិត្ត​មិន​ច្រួល​ច្រាល់​ដោយ​ឧទ្ធច្ចៈ​ក្នុង​ធម៌ មាន​សម័យ​ដែល​ចិត្ត​នោះ ឋិតនៅ សម្ងំ​នៅ ជា​ចិត្ត​ខ្ពស់​ឯក តាំងនៅ​នឹងធឹង​ក្នុង​សន្តាន សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​កើតឡើង ដល់​ភិក្ខុ​នោះ តើ​មគ្គ​កើតឡើង​ដូ​ចមេ្តច។បេ។ មគ្គ​កើតឡើង​យ៉ាងនេះ។បេ។ ភិក្ខុ​នោះ​ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស យ៉ាងនេះ​ឯង កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិន​ទៀង ញាណ​កើតឡើង បីតិ​កើតឡើង
ថយ | ទំព័រទី ៣៦ | បន្ទាប់