បស្ស​ទ្ធិ (សេចក្តី​ស្ងប់) កើតឡើង សុខ​កើតឡើង អធិមោក្ខ (ការ​ជឿស៊ប់) កើតឡើង បគ្គា​ហៈ (ការ​ព្យាយាម) កើតឡើង ឧប​ដ្ឋានៈ (សតិ​ដ៏​ក្លៀវក្លា) កើតឡើង ឧបេក្ខា​កើតឡើង និ​ក្ក​ន្តិ (សេចក្តី​ត្រេកអរ) ក៏​កើតឡើង ភិក្ខុ​នោះ រមែង​ពិចារណា​នូវ​និ​ក្ក​ន្តិ​ថា និ​ក្ក​ន្តិ​ជា​ធម៌ លំដាប់នោះ សេចក្តី​រាយមាយ សេចក្តី​អណ្តែត​អណ្តូង (ក៏​កើតឡើង) ភិក្ខុ​មានចិត្ត ច្រួល​ច្រាល់ ដោយ​ឧទ្ធច្ចៈ​នោះ រមែង​មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ​ថា​មិន​ទៀង មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ​ថា​ជា​ទុក្ខ មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ​ថា​មិនមែន​ខ្លួន ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ចិត្ត​មិន​ច្រួល​ច្រាល់ ដោយ​ឧទ្ធច្ចៈ​ក្នុង​ធម៌ មាន​សម័យ​ដែល​ចិត្ត​នោះ ឋិតនៅ សម្ងំ​នៅ ជា​ចិត្ត​ខ្ពស់​ឯក តាំងនៅ​នឹងធឹង​ក្នុង​សន្តាន សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​ក៏​កើតឡើង​ដល់​ភិក្ខុ​នោះ តើ​មគ្គ​កើតឡើង​ដូ​ចមេ្តច។បេ។ មគ្គ​កើតឡើង យ៉ាងនេះ។បេ។ ភិក្ខុ​នោះ​ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស យ៉ាងនេះ កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ជា​ទុក្ខ។បេ។ កាល​ធ្វើ​ទុក​ក្នុងចិត្ត ថា​មិនមែន​ខ្លួន ពន្លឺ​កើតឡើង ញាណ​កើតឡើង បីតិ​កើតឡើង បស្ស​ទ្ធិ​កើតឡើង សុខ​កើតឡើង អធិមោក្ខ​កើតឡើង បគ្គា​ហៈ​កើតឡើង ឧប​ដ្ឋានៈ​កើតឡើង ឧបេក្ខា​កើតឡើង និ​ក្ក​ន្តិ​កើតឡើង ភិក្ខុ​នោះ រមែង​ពិចារណា​នូវ​និ​ក្ក​ន្តិ​ថា និ​ក្ក​ន្តិ
ថយ | ទំព័រទី ៣៧ | បន្ទាប់