សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការប៉ុន្មាន។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអាការ ៩ គឺ ដោយអត្ថថាពិត ១ ដោយអត្ថថាមិនមែនខ្លួន ១ ដោយអត្ថថាទៀង ១ ដោយអត្ថថាត្រាស់ដឹង ១ ដោយអត្ថថាដឹងច្បាស់ ១ ដោយអត្ថ ថាកំណត់ដឹង ១ ដោយអត្ថថាលះ ១ ដោយអត្ថថាចម្រើន ១ ដោយអត្ថថាធ្វើឲ្យជាក់ ច្បាស់ ១ នេះសច្ចៈទាំង ៤ ដែលលោកសង្រ្គោះយកតែមួយ ដោយអាការ ៩ យ៉ាង សច្ចៈណា ដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែង ត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈទាំង ៤ ឈ្មោះ ថាជាទីត្រាស់ដឹងតែមួយ។
[១៩] សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត តើដូចមេ្តច។ សច្ចៈទាំង ៤ ជាទីត្រាស់ដឹងតែមួយ ដោយអត្ថថាពិត ដោយអាការ ៩ គឺ ទុក្ខ មានអត្ថថាលំបាក ជាអត្ថថាពិត ១ សមុទ័យ មានអត្ថថាជាដែនកើត ជាអត្ថថាពិត ១ និរោធ មានអត្ថថារលត់ ជាអត្ថថាពិត ១ មគ្គ មានអត្ថថាជាផ្លូវ ជាអត្ថថាពិត ១ អភិញ្ញា មានអត្ថថាដឹងច្បាស់ ជាអត្ថថាពិត ១ បរិញ្ញា មានអត្ថថាកំណត់ដឹង ជាអត្ថថាពិត ១ បហានៈ មានអត្ថថាលះ ជាអត្ថថាពិត ១ ភាវនា មានអត្ថថាចម្រើន ជាអត្ថថាពិត ១ សច្ឆិកិរិយា មានអត្ថថាធ្វើឲ្យជាក់ច្បាស់