ជា​អត្ថ​ថា​ពិត ១ នេះ​សច្ចៈ ទាំង ៤ ដែល​លោក​សង្រ្គោះ​យក​តែមួយ ដោយ​អត្ថ​ថា​ពិត ដោយ​អាការ ៩ យ៉ាង សច្ចៈ​ណា ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​នោះ​មាន​ភាព​តែមួយ បុគ្គល​រមែង​ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ សច្ចៈ​ទាំង ៤ ឈ្មោះថា​ជាទី​ត្រាស់​ដឹង​តែមួយ។
 សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​មិនមែន​ខ្លួន ដោយ​អត្ថ​ថា​ទៀង ដោយ​អត្ថ​ថា​ត្រាស់​ដឹង តើ​ដូ​ចមេ្តច។ សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ដោយ​អាការ ៩ គឺ ទុក្ខ មាន​អត្ថ​ថា​លំបាក ជា​អត្ថ​ថា​ត្រាស់​ដឹង ១ សមុទ័យ មាន​អត្ថ​ថា​ជា​ដែន​កើត ជា​អត្ថ​ថា​ត្រាស់​ដឹង ១ និរោធ មាន​អត្ថ​ថា​រលត់ ជា​អត្ថ​ថា​ត្រាស់​ដឹង ១ មគ្គ មាន​អត្ថ​ថា​ជា​ផ្លូវ ជា​អត្ថ​ថា​ត្រាស់​ដឹង ១ អភិញ្ញា មាន​អត្ថ​ថា​ដឹង​ច្បាស់ ជា​អត្ថ​ថា​ត្រាស់​ដឹង ១ បរិញ្ញា មាន​អត្ថ​ថា​កំណត់​ដឹង ជា​អត្ថ​ថា​ត្រាស់​ដឹង ១ បហា​នៈ មាន​អត្ថ​ថា​លះ ជា​អត្ថ​ថា​ត្រាស់​ដឹង ១ ភាវនា ជា​អត្ថ​ថា​ចម្រើន ជា​អត្ថ​ថា​ត្រាស់​ដឹង ១ សច្ឆិកិរិយា មាន​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ ជា​អត្ថ​ថា​ត្រាស់​ដឹង ១ នេះ​សច្ចៈ​ទាំង ៤ ដែល​លោក​សង្រ្គោះ​យក​តែមួយ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ដោយ​អាការ ៩ យ៉ាង សច្ចៈ​ណា ដែល​លោក​សង្រ្គោះ​យក​តែមួយ
ថយ | ទំព័រទី ៤៧ | បន្ទាប់