សច្ចៈ​នោះ មាន​ភាព​តែមួយ បុគ្គល​រមែង​ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ សច្ចៈ​ទាំង ៤ ឈ្មោះថា​ជាទី​ត្រាស់​ដឹង​តែមួយ។
 [២០] សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អាការ​ប៉ុន្មាន។ សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អាការ ១២ គឺ​ដោយ​អត្ថ​ថា​ទៀង ១ ដោយ​អត្ថ​ថា​មិនមែន​របស់​ខ្លួន ១ ដោយ​អត្ថ​ថា​ពិត ១ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ១ ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ១ ដោយ​អត្ថ​ថា​កំណត់​ដឹង ១ ដោយ​អត្ថ​ថា​ជា​ធម្មតា ១ ដោយ​អត្ថ​ថា​ទៀង ១ ដោយ​អត្ថ​ថា​ដឹង ១ ដោយ​អត្ថ​ថា​ធ្វើឲ្យ​ជាក់ច្បាស់ ១ ដោយ​អត្ថ​ថា​ពាល់ត្រូវ ១ ដោយ​អត្ថ​ថា​យល់​ច្បាស់ ១ នេះ​សច្ចៈ​ទាំង ៤ ដែល​លោក​សង្រ្គោះ​យក​តែមួយ ដោយ​អាការ ១២ សច្ចៈ​ណា ដែល​លោក​សង្រ្គោះ​យក​តែមួយ សច្ចៈ​នោះ មាន​ភាព​តែមួយ បុគ្គល រមែង​ត្រាស់​ដឹង​នូវ​សច្ចៈ មាន​ភាព​តែមួយ ដោយ​ញាណ​មួយ ហេតុ​នោះ សច្ចៈ​ទាំង ៤ ឈ្មោះថា​ជាទី​ត្រាស់​ដឹង​តែមួយ។
 សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​ទៀង តើ​ដូចម្តេច។ សច្ចៈ​ទាំង ៤ ជាទី​ត្រាស់​ដឹង​តែមួយ ដោយ​អត្ថ​ថា​ទៀង ដោយ​អាការ ១៦ គឺ ទុក្ខ មាន​អត្ថ​ថា​បៀតបៀន ១ មាន​អត្ថ​ថា​បច្ច័យ​ប្រជុំ​តាក់តែង ១ មាន​អត្ថ​ថា​ក្តៅក្រហាយ ១ មាន​អត្ថ​ថា​ប្រែប្រួល ១ ជា​អត្ថ​ថា​ទៀង សមុទ័យ
ថយ | ទំព័រទី ៤៨ | បន្ទាប់