វីរិយសម្ពោជ្ឈង្គ ថ្លាដោយការផ្គងឡើង សេចក្តីខ្ជិលជាកករល្អក់ បុគ្គលលះចោលនូវសេចក្តីខ្ជិល ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្គងឡើង របស់វីរិយសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បីតិសម្ពោជ្ឈង្គ ថ្លាដោយការផ្សាយ សេចក្តីក្តៅក្រហាយជាកករល្អក់ បុគ្គលលះចោលនូវសេចក្តីក្តៅក្រហាយ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្សាយ របស់បីតិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក បស្សទ្ធិសម្ពោជ្ឈង្គ ថ្លាដោយការស្ងប់រម្ងាប់ ធម្មជាតជាទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ បុគ្គលលះចោលនូវធម្មជាតជាទីតាំងនៃសេចក្តីអាក្រក់ ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការស្ងប់ របស់បស្សទ្ធិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សមាធិសម្ពោជ្ឈង្គ ថ្លាដោយការមិនរាយមាយ ឧទ្ធច្ចៈ ជាកករល្អក់ បុគ្គលលះចោលនូវឧទ្ធច្ចៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លាដោយការមិនរាយមាយ របស់ សមាធិសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថា ថ្លាគួរក្រេបផឹក