មានអត្ថថាប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថាប្រកបទុក ១ មានអត្ថថាកង្វល់ ១ ជាអត្ថថាយល់ច្បាស់ និរោធ មានអត្ថថារលាស់ចេញ ១ មានអត្ថថាស្ងប់ស្ងាត់ ១ មានអត្ថថាមិនមានបច្ច័យ ប្រជុំតាក់តែង ១ មានអត្ថថាមិនស្លាប់ ១ ជាអត្ថថាយល់ច្បាស់ មគ្គ មានអត្ថថា ស្រោចស្រង់ ១ មានអត្ថថាជាហេតុ ១ មានអត្ថថាឃើញ ១ មានអត្ថថាជាអធិបតី ១ ជាអត្ថថាយល់ច្បាស់ នេះសច្ចៈទាំង ៤ ដោយអត្ថថាយល់ច្បាស់ ដោយអាការ ១៦ យ៉ាង ដែលលោកសង្រ្គោះយកតែមួយ សច្ចៈណាដែលលោកសង្រ្គោះយកតែមួយ សច្ចៈនោះ មានភាពតែមួយ បុគ្គលរមែងត្រាស់ដឹងនូវសច្ចៈ មានភាពតែមួយ ដោយញាណមួយ ហេតុនោះ សច្ចៈ ទាំង ៤ ឈ្មោះថាជាទីត្រាស់ដឹងតែមួយ។
[២១] លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ២ គឺ សង្ខតលក្ខណៈ ១ អសង្ខតលក្ខណៈ ១ នេះលក្ខណៈ ២ របស់សច្ចៈ។
លក្ខណៈរបស់សច្ចៈ មានប៉ុន្មាន។ លក្ខណៈរបស់សច្ចៈ មាន ៦ គឺ សច្ចៈ ទាំងឡាយជាសង្ខតៈ មានការកើតឡើងប្រាកដ ១ មានការសូន្យប្រាកដ ១ សច្ចៈទាំង ឡាយដែលឋិតនៅ មានការប្រែប្រួលប្រាកដ ១ សច្ចៈជាអសង្ខតៈ មានការកើតឡើង មិនប្រាកដ ១ មានការសូន្យមិនប្រាកដ ១ សច្ចៈដែលឋិតនៅ មានការប្រែប្រួលមិន ប្រាកដ ១ នេះលក្ខណៈ ៦ របស់សច្ចៈ។