មារ​លោក ព្រហ្មលោក ក្នុង​ព​ពួក​សត្វ ព្រមទាំង​សមណ ព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែ​កាលណា តថាគត បានដឹង​ច្បាស់​តាមពិត​នូវ​អានិសង្ស ថា​ជា​អានិសង្ស​ផង នូវ​ទោស ថា​ជា​ទោស​ផង នូវ​ការ​រលាស់​ចេញ ថា​ជា​ការ​រលាស់​ចេញ​ផង របស់​ឧបាទានក្ខន្ធ ៥ នេះ យ៉ាងនេះ ម្នាល​ភិក្ខុ​ទាំងឡាយ កាលណោះ តថាគត​ទើប​ប្តេជ្ញា​ថា​ជា​អ្នក​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ក្នុង​លោក ព្រមទាំង​ទេវលោក មារ​លោក ព្រហ្មលោក ក្នុង​ព​ពួក​សត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស មួយទៀត ញាណ​ជា​គ្រឿង​ឃើញ កើត​ហើយ​ដល់​តថាគត​ថា ចេ​តោ​វិមុត្តិ​របស់​តថាគត មិន​កម្រើក​ទេ នេះ​ជា​ជាតិ​ទីបំផុត ឥឡូវនេះ ភព​ថ្មី មិន​មាន​ឡើយ។
 [២៥] ការ​ត្រាស់​ដឹង ដោយអំណាច​នៃ​ការ​លះ​ថា សុខ សោមនស្ស កើតឡើង ព្រោះ​អាស្រ័យ​រូប នេះ ជា​អានិសង្ស​របស់​រូប ដូច្នេះ ឈ្មោះថា​សមុទយសច្ច ការ​ត្រាស់​ដឹង ដោយអំណាច​នៃ​ការកំណត់​ដឹង​ថា រូប​មិន​ទៀង ជា​ទុក្ខ មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា នេះ ជា​ទោស​របស់​រូប ដូច្នេះ ឈ្មោះថា ទុក្ខសច្ច
ថយ | ទំព័រទី ៥៤ | បន្ទាប់