សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក តើ​ដូចម្តេច។ ជរាមរណៈ មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ​ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក ជរាមរណៈ មាន​ជាតិ​ជាហេតុ មាន​ជាតិ​ជាទី​ប្រជុំ​កើត មាន​ជាតិ​ជា​កំណើត មាន​ជាតិ​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល ដឹង​ច្បាស់​នូវ​ជរាមរណៈ​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ​កើត​នៃជ​រាម​រណៈ​ផង ដឹង​ច្បាស់​នូវ​ការ​រលត់​នៃជ​រាម​រណៈ​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ការ​រលត់​នៃជ​រាម​រណៈ​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ត្រាស់​ដឹង។
 ជាតិ មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក ជាតិ មាន​ភព​ជាហេតុ មាន​ភព​ជាទី​ប្រជុំ​កើត មាន​ភព​ជា​កំណើត មាន​ភព​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​ជាតិ​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ​កើត​នៃជា​តិ​ផង ដឹង​ច្បាស់​នូវ​ការ​រលត់​នៃជា​តិ​ផង ដឹង​ច្បាស់​នូវ​បដិបទា​ជា​ដំណើរ​ទៅកាន់​ការ​រលត់​នៃ ជាតិ​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ត្រាស់​ដឹង។
ថយ | ទំព័រទី ៥៦ | បន្ទាប់