ឧបេក្ខាសម្ពោជ្ឈង្គ ថ្លាដោយការរំពឹង ការមិនរំពឹង ជាកករល្អក់ បុគ្គលលះចោលនូវការមិនរំពឹងជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយ ការរំពឹងរបស់ឧបេក្ខាសម្ពោជ្ឈង្គ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាទិដ្ឋិ ថ្លាដោយការឃើញ មិច្ឆាទិដ្ឋិ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាទិដ្ឋិជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការ ឃើញរបស់សម្មាទិដ្ឋិ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះ ថាថ្លាគួរក្រេបផឹក សម្មាសង្កប្បៈ ថ្លាដោយការលើកចិត្តឡើង (កាន់អារម្មណ៍) មិច្ឆា សង្កប្បៈ ជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាសង្កប្បៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការលើកចិត្តឡើង របស់សម្មាសង្កប្បៈ (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក សម្មាវាចា ថ្លាដោយការកំណត់ មិច្ឆាវាចាជាកករល្អក់ បុគ្គលលះចោលនូវមិច្ឆាវាចា ជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការកំណត់ របស់សម្មាវាចា (ដោយព្រហ្មចរិយៈណា) ហេតុនោះ (ព្រហ្មចរិយៈនោះ) ឈ្មោះថាថ្លាគួរក្រេបផឹក