សង្ខារ មាន​អ្វី​ជាហេតុ មាន​អ្វី​ជាទី​ប្រជុំ​កើត មាន​អ្វី​ជា​កំណើត មាន​អ្វី​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ស្វែងរក សង្ខារ មាន​អវិជ្ជា​ជាហេតុ មាន​អវិជ្ជា​ជាទី​ប្រជុំ​កើត មាន​អវិជ្ជា​ជា​កំណើត មាន​អវិជ្ជា​ជា​ដែន​កើត យ៉ាងនេះ ឈ្មោះ ថា​សច្ចៈ ដោយ​អត្ថ​ថា​ចំណាំទុក បុគ្គល​ដឹង​ច្បាស់​នូវ​សង្ខារ​ទាំងឡាយ​ផង ដឹង​ច្បាស់​នូវ​ទីប្រជុំ​កើត​នៃ​សង្ខារ​ផង ដឹង​ច្បាស់​នូវ​ការ​រលត់​នៃ​សង្ខារ​ផង ដឹង​ច្បាស់​នូវ​បដិបទា ជា​ដំណើរ​ទៅកាន់​ការ​រលត់​នៃ​សង្ខារ​ផង យ៉ាងនេះ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា ត្រាស់​ដឹង។
 [២៧] ជរាមរណៈ ជា​ទុក្ខសច្ច ជាតិ​ជាស​មុ​ទយ​សច្ច ការ​រលាស់​ចេញ​នូវ​ជរាមរណៈ និង​ជាតិ​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ចៈ ជាតិ​ជា​ទុក្ខសច្ច ភព​ជាស​មុ​ទយ​សច្ច ការ​រលាស់​ចេញ​នូវ​ជាតិ និង​ភព​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ច ភព​ជា​ទុក្ខសច្ច ឧបាទាន​ជាស​មុ​ទយ​សច្ច ការ​រលាស់​ចេញ​នូវ​ភព និង​ឧបាទាន​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ច ឧបាទាន​ជា​ទុក្ខសច្ច តណ្ហា​ជាស​មុ​ទយ​សច្ច ការ​រលាស់​ចេញ​នូវ​ឧបាទាន និង​តណ្ហា​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ច តណ្ហា​ជា​ទុក្ខសច្ច វេទនា​ជាស​មុ​ទយ​សច្ច ការ​រលាស់​ចេញ​នូវ​តណ្ហា និង​វេទនា​ទាំងពីរ ជា​និរោធ​សច្ច ឯការ​ដឹង​ច្បាស់​នូវ​និរោធ ជាម​គ្គ​សច្ច
ថយ | ទំព័រទី ៦១ | បន្ទាប់