ជាតិជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវជរាមរណៈ និងជាតិទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច ជាតិជាទុក្ខសច្ច ភពជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវជាតិ និងភពទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។បេ។ សង្ខារទាំងឡាយ ជាទុក្ខសច្ច អវិជ្ជាជាទុក្ខសច្ចក៏មាន ជាសមុទយសច្ចក៏មាន ការរលាស់ចេញនូវសង្ខារ និងអវិជ្ជាទាំងពីរ ជានិរោធសច្ច ឯការដឹងច្បាស់នូវនិរោធ ជាមគ្គសច្ច។
ចប់ សច្ចកថា។
ចប់ ភាណវារៈ។