យុគ​នទ្ធ​វគ្គ ពោជ្ឈង្គ​កថា
សា​វត្ថិ​និទាន


 [២៨] ម្នាល​ភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ​នេះ មាន ៧ ពោជ្ឈង្គ ៧ តើ​ដូចម្តេច សតិ​សម្ពោ​ជ្ឈង្គ ១ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ១ វីរិយ​សម្ពោ​ជ្ឈង្គ ១ បី​តិ​សម្ពោ​ជ្ឈង្គ ១ បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ ១ សមា​ធិ​សម្ពោ​ជ្ឈង្គ ១ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ពោជ្ឈង្គ ៧។
 សំនួរ​ត្រង់​ពាក្យ​ថា ពោជ្ឈង្គ តើ​ពោជ្ឈង្គ ដោយ​អត្ថ​ថាដូចម្តេច។ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុប្រ​ព្រឹត្ត​ទៅ​ព្រម​ក្នុង​ការ​ត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​តាម ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ ត្រាស់​ដឹង​ចំពោះ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​ព្រម ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ត្រាស់​ដឹង​តាម ឈ្មោះថា ពោជ្ឈង្គ ដោយ​អត្ថ​ថា​ត្រាស់​ដឹង​ចំពោះ ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ត្រាស់​ដឹង​ព្រម ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេ​តុញុំា​ងជន​ឲ្យ​ត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេ​តុញុំា​ងជន​ឲ្យ​ត្រាស់​ដឹង​តាម ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេ​តុញុំា​ងជន​ឲ្យ​ត្រាស់ ដឹង​ចំពោះ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេ​តុញុំា​ងជន​ឲ្យ​ត្រាស់​ដឹង​ព្រម ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ត្រាស់​ដឹង ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ត្រាស់​ដឹង​តាម ឈ្មោះថា​ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន ឲ្យ​ត្រាស់​ដឹង​ចំពោះ
ថយ | ទំព័រទី ៦៤ | បន្ទាប់