ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ដល់​នូវ​វិវេក​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ ដោយ​អត្ថ​ថា ចម្រើ​ននូវវ​សី​ក្នុង​វិវេក​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ របស់​ពួក​ជន​អ្នក​សម្រេ​ចនូវវ​សី​ភាព​ក្នុង​វិវេក​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ ដោយ​អត្ថ​ថា​ការ​លះបង់ ពោជ្ឈង្គ ដោយ​អត្ថ​ថា​ទំនុកបម្រុង​នូវ​ការ​លះបង់ ពោជ្ឈង្គ ដោយ​អត្ថ​ថា​ថែទាំ​នូវ​ការ​លះបង់ ពោជ្ឈង្គ ដោយ​អត្ថ​ថា​ចោមរោម​នូវ​ការ​លះបង់ ពោជ្ឈង្គ ដោយ​អត្ថ​ថា​បំពេញ​នូវ​ការ​លះបង់ ពោជ្ឈង្គ ដោយ​អត្ថ​ថា​ធ្វើ​នូវ​ការ​លះបង់​ឲ្យ​ចាស់​ក្លា ពោជ្ឈង្គ ដោយ​អត្ថ​ថា​ធ្វើ​នូវ​ការ​លះបង់​ឲ្យ​បែក​រីក ពោជ្ឈង្គ ដោយ​អត្ថ​ថា​ញុំាង​ជន​ឲ្យ​ដល់​នូវ​វោ​ស្ស​គ្គ​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ ដោយ​អត្ថ​ថា ចម្រើ​ននូវវ​សី​ក្នុង​វោ​ស្ស​គ្គ​ប្ប​ដិ​សម្ភិទា ពោជ្ឈង្គ របស់​ពួក​ជន​អ្នក​សម្រេ​ចនូវវ​សី​ភាព​ក្នុង​វោ​ស្ស​គ្គ​ប្ប​ដិ​សម្ភិទា។
 [៣០] ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​មូល ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ហេតុ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​បច្ច័យ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បរិសុទ្ធិ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​អំពើ​មិន​មានទោស ឈ្មោះថា​ពោជ្ឈង្គ ព្រោះ ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​នេក្ខម្មៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​វិមុត្តិ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​មាន​អាសវៈ
ថយ | ទំព័រទី ៦៩ | បន្ទាប់