សម្មា​កម្មន្តៈ ថ្លា​ដោយ​ការ​ខ្នះខ្នែង មិច្ឆា​កម្មន្តៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​មិច្ឆា​កម្មន្តៈ ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​ខ្នះខ្នែង របស់​សម្មា​កម្មន្តៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក សម្មាអាជីវៈ ថ្លា​ដោយ​សេចក្តី​ផូរផង់ មិច្ឆាអាជីវៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​មិច្ឆាអាជីវៈ ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​សេចក្តី​ផូរផង់ របស់​សម្មាអាជីវៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា​គួរ​ក្រេប​ផឹក សម្មា​វាយាមៈ ថ្លា​ដោយ​ការ​ផ្គង​ឡើង មិច្ឆា​វាយាមៈ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​មិច្ឆា​វាយាមៈ ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​ផ្គង​ឡើង របស់​សម្មា​វាយាមៈ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា ថ្លា​គួរ​ក្រេប​ផឹក សម្មាសតិ ថ្លា​ដោយ​ការ​ប្រុង មិច្ឆាសតិ ជា​កករ​ល្អក់ បុគ្គល​លះ​ចោល​នូវ​មិច្ឆាសតិ​ជា​កករ​ល្អក់ ហើយ​ក្រេប​ផឹក​នូវ​ធម្មជាត​ដ៏​ថ្លា ដោយ​ការ​ប្រុង របស់​សម្មាសតិ (ដោយ​ព្រហ្មចរិយៈ​ណា) ហេតុ​នោះ (ព្រហ្មចរិយៈ​នោះ) ឈ្មោះថា​ថ្លា គួរ​ក្រេប​ផឹក
ថយ | ទំព័រទី ៧ | បន្ទាប់