ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ផ្គង​ឡើង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​រាយមាយ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​មិន​មានក​ករ​ល្អក់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ ដឹង​នូវ​អត្ថ​នៃ​ការ​មិន​ញាប់ញ័រ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ចិត្ត តាំងនៅ​នឹង​ដោយអំណាច​នៃ​ការ​ប្រុង ដោយ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ឈ្មោះ ថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​អារម្មណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ ត្រាស់​ដឹង​នូវ​អត្ថ​នៃ​គោចរ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​លះបង់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បរិច្ចាគ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ចេញ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ប្រាសចាក​វដ្តៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ស្ងប់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ដ៏​ថ្លៃថ្លា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​វិមុត្តិ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​មិន​មាន​អាសវៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ នៃ​ធម៌​ជា​គ្រឿង​ឆ្លង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ព្រះនិព្វាន​មិន មាន​និមិត្ត
ថយ | ទំព័រទី ៧២ | បន្ទាប់