ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ផ្គង​ឡើង​នូវ​ចិត្តរួញរា ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការសង្កត់សង្កិន​នូវ​ចិត្តជា​ឧទ្ធច្ចៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ព្រងើយ​របស់​វិសុទ្ធិ​ទាំងពីរ ឈ្មោះថា ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការបាន​នូវ​គុណវិសេស ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ចាក់ធ្លុះ​ដ៏​ក្រៃលែង ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ញុំាង​សត្វ​ឲ្យ​តាំងនៅ​ក្នុង​និរោធ។
 [៣៣] ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ជឿស៊ប់​របស់​សទ្ធិន្រ្ទិយ។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការយល់ឃើញ​របស់​បញ្ញិន្រ្ទិយ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​កម្រើក​ព្រោះ​អស្ស​ទ្ធិ​យៈ​របស់​សទ្ធា​ពលៈ។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​កម្រើក​ព្រោះ​អវិជ្ជា របស់​បញ្ញា​ពលៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ ដឹង​នូវ​អត្ថ​នៃ​ការ​ប្រុង​របស់​សតិ​សម្ពោ​ជ្ឈង្គ។បេ។ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការពិចារណា​របស់​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការយល់ឃើញ​របស់​សម្មាទិដ្ឋិ។បេ។
ថយ | ទំព័រទី ៧៤ | បន្ទាប់