ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​រាយមាយ​របស់​សម្មាសមាធិ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​អធិបតី​របស់​ឥន្រ្ទិយ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​មិន​កម្រើក​របស់​ពលៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ចេញ (ចាក​វដ្តៈ) របស់​ពោជ្ឈង្គ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ហេតុ​របស់​មគ្គ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់ ដឹង​នូវ​អត្ថ​នៃ​ការ​ប្រុង​របស់​សតិ​ប្ប​ដ្ឋាន ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ អត្ថ​នៃ​គ្រឿង​តាំង​របស់​សម្ម​ប្ប​ធាន ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ នៃ​គ្រឿង​សម្រេច​របស់​ឥទ្ធិបាទ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ ការពិត​របស់​សច្ចៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ស្ងប់​រម្ងាប់ របស់​ធម៌​ជា​គ្រឿង​ប្រកប ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​របស់​ផល ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ នៃ​គ្រឿង​លើក​ចិត្ត​របស់​វិតក្កៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ឧប​វិចារៈ របស់​វិចារៈ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការផ្សាយ​របស់​បីតិ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​បង្ហូរ របស់​សេចក្តី​សុខ ឈ្មោះ ថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ។
ថយ | ទំព័រទី ៧៥ | បន្ទាប់