[៣៥] ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​លំដាប់​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ចេញ​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​វិលត្រឡប់​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ហេតុ​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ នៃ​បច្ច័យ​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ទី​កើត​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ភូមិ​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​អារម្មណ៍​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​គោចរ​របស់​ចិត្ត​វត្ថុ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ចរិយា​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ដំណើរ​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការប៉ុនប៉ង​របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ចេញ របស់​ចិត្ត ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​រលាស់​ចេញ​របស់​ចិត្ត។
ថយ | ទំព័រទី ៧៧ | បន្ទាប់