[៣៦] ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​រំពឹង​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ដឹង​ច្បាស់​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ដឹង​ទួទៅ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ដឹង​ព្រម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះ ថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​ស្ទុះ​ទៅ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​សេចក្តី​ជ្រះថ្លា​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការ​តម្កល់​ព្រម​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​វិមុត្តិ​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ការយល់ឃើញ​ក្នុង​ឯក​ត្តា​រម្ម​ណ៍​ថា នេះ​ជា​ធម្មជាត​ស្ងប់ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ធ្វើឲ្យ​ដូចជា​យាន​ក្នុង​ឯក​ត្តា​រម្ម​ណ៍ ឈ្មោះថា​ពោជ្ឈង្គ ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​អត្ថ​នៃ​ធម៌​ធ្វើ​ទី​កើត​ក្នុង​ឯក​ត្តា​រម្ម​ណ៍
ថយ | ទំព័រទី ៧៨ | បន្ទាប់