ដោយអត្ថថាមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឥន្រ្ទិយ ដោយអត្ថថាភាពជាធំ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវពលៈ ដោយអត្ថថាមិនកម្រើក ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវអត្ថថាចេញ (ចាកវដ្តៈ) ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវមគ្គ ដោយអត្ថថាជាហេតុ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសតិប្បដ្ឋាន ដោយអត្ថថាប្រុង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសម្មប្បធាន ដោយអត្ថថាតម្កល់ទុក ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវឥទ្ធិបាទ ដោយអត្ថថាសម្រេច ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសច្ចៈ ដោយអត្ថថាទៀង ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមថៈ ដោយអត្ថថាមិនរាយមាយ ឈ្មោះថាពោជ្ឈង្គ ព្រោះ ហេតុត្រាស់ដឹងនូវវិបស្សនា ដោយអត្ថថាពិចារណាឃើញរឿយ ៗ ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវយុគនទ្ធធម៌ ដោយអត្ថថាមិនប្រព្រឹត្តលើសគ្នា ឈ្មោះថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវសីលវិសុទ្ធិ ដោយអត្ថថាសង្រួម ឈ្មោះ ថាពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវចិត្តវិសុទ្ធិ ដោយអត្ថថាមិនរាយមាយ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងនូវទិដ្ឋិវិសុទ្ធិ