សាវត្ថី​និទាន


 [៤០] ព្រះ​សារីបុត្រ​មាន​អាយុ ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុង​ទីនោះ​ថា ម្នាល​អាវុសោ​ទាំងឡាយ។ ពួក​ភិក្ខុ​ទាំងនោះ​ទទួល​ស្តាប់​ព្រះ​សារីបុត្រ​មាន​អាយុ​ថា ករុណា អាវុសោ។ ព្រះ​សារីបុត្រ​មាន​អាយុ​បាន​ពោល​យ៉ាងនេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ ពោជ្ឈង្គ​នេះ មាន ៧ ពោជ្ឈង្គ ៧ តើ​ដូចម្តេច គឺ សតិ​សម្ពោ​ជ្ឈង្គ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ។បេ។ ឧបេក្ខា​សម្ពោ​ជ្ឈង្គ ម្នាល​អាវុសោ​ទាំងឡាយ នេះឯង​ពោជ្ឈង្គ ៧ ម្នាល​អាវុសោ​ទាំងឡាយ បណ្តា​ពោជ្ឈង្គ​ទាំង ៧ នេះ ខ្ញុំ​ប្រាថ្នា​នៅ​អស់​បុព្វណ្ហសម័យ ដោយ​ពោជ្ឈង្គ​ណា ៗ ខ្ញុំ​ក៏​នៅ​អស់​បុព្វណ្ហសម័យ​ដោយ​ពោជ្ឈង្គ​នោះ ៗ ខ្ញុំ​ប្រាថ្នា​នៅ​អស់​មជ្ឈន្តិកសម័យ ដោយ​ពោជ្ឈង្គ​ណា ៗ។បេ។ នៅ​អស់​សាយណ្ហសម័យ ខ្ញុំ​ក៏​នៅ​អស់​សាយណ្ហសម័យ ដោយ​ពោជ្ឈង្គ​នោះ ៗ ម្នាល​អាវុសោ​ទាំងឡាយ ប្រសិនបើ​សតិ​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ មាន​ដោយ​ប្រការ​នោះ ៗ ខ្ញុំ​ក៏​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រមាណ​មិនបាន ទាំង​ខ្ញុំ​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រារព្ធ​សេចក្តី​ស្ងប់​ប្រពៃ ខ្ញុំ​កាល​ប្រព្រឹត្ត​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ដែល​កំពុង​ឋិតនៅ ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ​កំពុង​ឋិតនៅ បើស​តិ​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​ឃ្លាត ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ​របស់​អាត្មាអញ​ឃ្លាត ព្រោះ​ដំណើរ​នេះ​ជា​បច្ច័យ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ។បេ។
ថយ | ទំព័រទី ៨៨ | បន្ទាប់