ម្នាល​អាវុសោ​ទាំងឡាយ បើស​តិ​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​មាន ដោយ​ប្រការ​នោះ ៗ ខ្ញុំ​ក៏​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រមាណ​មិនបាន ទាំង​ខ្ញុំ​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រារព្ធ​សេចក្តី​ស្ងប់​ប្រពៃ ខ្ញុំ​កាល​ប្រព្រឹត្ត​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ដែល​កំពុង​ឋិតនៅ ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ​កំពុង​ឋិតនៅ បើស​តិ​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​ឃ្លាត ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ​របស់​អាត្មាអញ​ឃ្លាត ព្រោះ​ដំណើរ​នេះ​ជា​បច្ច័យ។បេ។ ម្នាល​អាវុសោ​ទាំងឡាយ បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​មាន​ដោយ​ប្រការ​នោះ ៗ ខ្ញុំ​ក៏​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រមាណ​មិនបាន ទាំង​ខ្ញុំ​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រារព្ធ​សេចក្តី​ស្ងប់​ប្រពៃ ខ្ញុំ​កាល​ប្រព្រឹត្ត​ឧបេក្ខា​សម្ពោ​ជ្ឈង្គ ដែល​កំពុង​ឋិតនៅ ក៏​ដឹង​ច្បាស់​ថា ឧបេក្ខា​សម្ពោ​ជ្ឈង្គ​កំពុង​ឋិតនៅ បើ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​ឃ្លាត ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា ឧបេក្ខា​សម្ពោ​ជ្ឈង្គ របស់​អាត្មាអញ​ឃ្លាត ព្រោះ​ដំណើរ​នេះ​ជា​បច្ច័យ។
 [៤១] ពោជ្ឈង្គ (អង្គ​នៃ​ការ​ត្រាស់​ដឹង) ថា បើស​តិ​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​មាន ដោយ​ប្រការ​នោះ ៗ តើ​ដូចម្តេច។ និរោធ​ប្រាកដ​ឡើង​ត្រឹមណា ពោជ្ឈង្គ​ថា បើស​តិ​សម្ពោ​ជ្ឈង្គ របស់ខ្ញុំ​មាន​ដោយ​ប្រការ​នោះ ៗ ក៏​ត្រឹមណោះ ប្រៀប​ដូច​ប្រទីប​ប្រេង​ដែល​កំពុង​ឆេះ មាន​អណ្តាត​ភ្លើង​ត្រឹមណា រស្មី​ក៏​ត្រឹមណោះ រស្មី​ត្រឹមណា អណ្តាត​ភ្លើង​ក៏​ត្រឹមណោះ មាន​ឧបមា​យ៉ាងណា និរោធ ប្រាកដ​ឡើង​ត្រឹមណា ពោជ្ឈង្គ​ថា បើស​តិ​សម្ពោ​ជ្ឈង្គ​របស់ខ្ញុំ​មាន​ដោយ​ប្រការ​នោះ ៗ ក៏​ត្រឹមណោះ មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង។
ថយ | ទំព័រទី ៩០ | បន្ទាប់