ពោជ្ឈង្គ (អង្គ​នៃ​ការ​ត្រាស់​ដឹង) ថា ខ្ញុំ​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រមាណ​មិនបាន តើ​ដូចម្តេច។ កិលេស​ទាំងឡាយ មាន​ប្រមាណ កិលេស​ទាំងអស់ ជា​គ្រឿង​គ្រប​សង្កត់ សង្ខារ​ទាំងឡាយ ជា​ធម៌​នាំ​សត្វ​ទៅ​កើត​ក្នុង​ភព​ថ្មី ឯនិរោធ​ជា​ធម៌​ប្រមាណ​មិនបានទេ ព្រោះ​អត្ថ​ថា​ជា​អសង្ខតធម៌ និរោធ​ប្រាកដ​ឡើង​ត្រឹមណា ពោជ្ឈង្គ​ថា ខ្ញុំ​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រមាណ​មិនបាន ក៏​ត្រឹមណោះ​ដែរ។
 ពោជ្ឈង្គ (អង្គ​នៃ​ការ​ត្រាស់​ដឹង) ថា ខ្ញុំ​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រារព្ធ សេចក្តី​ស្ងប់​ប្រពៃ តើ​ដូចម្តេច។ កិលេស​ទាំងឡាយ​គ្មាន​ការ​ស្ងប់ កិលេស​ទាំងអស់ ជា​គ្រឿង​គ្រប​សង្កត់ចិត្ត សង្ខារ​ទាំងឡាយ​ជា​គ្រឿង​នាំ​សត្វ​ទៅ​កើត​ក្នុង​ភព​ថ្មី ឯនិរោធ​មានការ​ស្ងប់​ជា​ធម្មតា ព្រោះ​អត្ថ​ថា​ជា​ធម៌​ស្ងប់ ព្រោះ​អត្ថ​ថា​ជា​ធម៌​ថ្លៃថ្លា និរោធ​ប្រាកដ​ឡើង​ត្រឹមណា ពោជ្ឈង្គ​ថា ខ្ញុំ​មានការ​ដឹង​ថា និរោធ​ជា​ធម៌​ប្រារព្ធ សេចក្តី​ស្ងប់​ប្រពៃ​ក៏​ត្រឹមណោះ។
 [៤២] ខ្ញុំ​កាល​ប្រព្រឹត្ត​នូវ​សតិ​សម្ពោ​ជ្ឈង្គ ដែល​កំពុង​ឋិតនៅ ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ កំពុង​ឋិតនៅ បើស​តិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា សតិ​សម្ពោ​ជ្ឈង្គ របស់​អាត្មាអញ​ឃ្លាត ព្រោះ​ដំណើរ​នេះ​ជា​បច្ច័យ តើ​ដូចម្តេច សតិ​សម្ពោ​ជ្ឈង្គ ឋិតនៅ ដោយ​អាការ​ប៉ុន្មាន សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ដោយ​អាការ​ប៉ុន្មាន សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ដោយ​អាការ ៨ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ដោយ​អាការ ៨។
ថយ | ទំព័រទី ៩១ | បន្ទាប់