សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ដោយ​អាការ ៨ តើ​ដូចម្តេច។ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​រំពឹង​នូវ​ការ​មិនកើត​ឡើង ១ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​មិន​រំពឹង​នូវ​ការ​កើតឡើង ១ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​រំពឹង​នូវ​ការ​មិន​ប្រព្រឹត្តិ ១ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​មិន​រំពឹង​នូវ​ការប្រព្រឹត្តិ ១ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​រំពឹង​នូវ​អនិមិត្ត ១ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​មិន​រំពឹង​នូវ​និមិត្ត ១ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​រំពឹង​នូវ​និរោធ ១ សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ព្រោះ​មិន​រំពឹង​នូវ​សង្ខារ ១ នេះ​សតិ​សម្ពោ​ជ្ឈង្គ​ឋិតនៅ ដោយ​អាការ ៨ យ៉ាង។
 សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ដោយ​អាការ ៨ តើ​ដូចម្តេច។ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​រំពឹង​នូវ​ការ​កើតឡើង ១ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​មិន​រំពឹង​នូវ​ការ​មិនកើត​ឡើង ១ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​រំពឹង​នូវ​ការប្រព្រឹត្តិ ១ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​មិន​រំពឹង​នូវ​ការ​មិន​ប្រព្រឹត្តិ ១ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​រំពឹង​នូវ​និមិត្ត ១ សតិ​សម្ពោ​ជ្ឈង្គ​ឃ្លាត ព្រោះ​មិន​រំពឹង​នូវ​អនិមិត្ត ១
ថយ | ទំព័រទី ៩២ | បន្ទាប់