សតិសម្ពោជ្ឈង្គឃ្លាត ព្រោះរំពឹងនូវសង្ខារ ១ សតិសម្ពោជ្ឈង្គឃ្លាត ព្រោះមិនរំពឹងនូវនិរោធ ១ នេះសតិសម្ពោជ្ឈង្គឃ្លាត ដោយអាការ ៨ យ៉ាង ខ្ញុំកាលប្រព្រឹត្តនូវសតិសម្ពោជ្ឈង្គ ដែលកំពុងឋិតនៅ ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គកំពុងឋិតនៅ បើសតិសម្ពោជ្ឈង្គឃ្លាត ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់អាត្មាអញឃ្លាត ព្រោះដំណើរនេះជាបច្ច័យ យ៉ាងនេះឯង។បេ។
[៤៣] ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមាន ដោយប្រការនោះ ៗ តើដូចម្តេច។ និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំមានដោយប្រការនោះ ៗ ក៏ត្រឹមណោះដែរ ប្រៀបដូចប្រទីបប្រេង ដែលកំពុងឆេះ មានអណ្តាតភ្លើងត្រឹមណា រស្មីក៏ត្រឹមណោះ រស្មីត្រឹមណា អណ្តាតភ្លើងក៏ត្រឹមណោះ មានឧបមាយ៉ាងណា និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំ មាន ដោយប្រការនោះ ៗ ក៏ត្រឹមណោះដែរ។
ពោជ្ឈង្គ (អង្គនៃការត្រាស់ដឹង) ថា និរោធជាធម៌ប្រមាណមិនបាន តើដូចម្តេច។ កិលេសទាំងឡាយ មានប្រមាណ កិលេសទាំងអស់ជាគ្រឿងគ្របសង្កត់ចិត្ត សង្ខារទាំងឡាយ ជាគ្រឿងនាំសត្វទៅកើតក្នុងភពថ្មី ឯនិរោធជាធម៌ប្រមាណមិនបានទេ ព្រោះអត្ថថាជាអសង្ខតធម៌ និរោធប្រាកដត្រឹមណា ពោជ្ឈង្គថា និរោធ ជាធម៌ប្រមាណមិនបាន ត្រឹមណោះដែរ។