[៥៨] សូម​វិនិបាត​ទាំងអស់ ក្នុង​ទិស​ខាងលើ កុំ​មាន​ពៀរ សូម​មាន​សេចក្តី​ក្សេម សូម​មាន​សុខ​ចុះ បុគ្គល​ឃើញ​ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មាទិដ្ឋិ។បេ។ បុគ្គល​លើក​ចិត្ត​កាន់​អារម្មណ៍ ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មាសង្កប្បៈ។បេ។ បុគ្គល​កំណត់​វាចា ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ អប់រំ​ហើយ ដោយ​សម្មាវាចា។បេ។ បុគ្គល​ខ្នះខ្នែង​ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មា​កម្មន្តៈ។បេ។ បុគ្គល (ញុំាង​ការ​ចិញ្ចឹមជីវិត) ឲ្យ​ផូរផង់ ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ អប់រំ​ហើយ ដោយ​សម្មាអាជីវៈ។បេ។ បុគ្គល​ផ្គង​ព្យាយាម ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មា​វាយាមៈ។បេ។ បុគ្គល​ប្រុង (ស្មារតី) ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិមុត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មាសតិ។បេ។ បុគ្គល​តម្កល់​មាំ (នូវ​ចិត្ត) ដោយ​ប្រពៃ​ដូច្នេះ មេត្តា​ចេ​តោ​វិ​មត្តិ ឈ្មោះថា​បុគ្គល​នោះ​អប់រំ​ហើយ ដោយ​សម្មាសមាធិ អង្គ​មគ្គ​ទាំង ៨ នេះ ជាទី សេព​របស់​មេត្តា​ចេ​តោ​វិមុត្តិ មេត្តា​ចេ​តោ​វិមុត្តិ ត្រូវ​អង្គ​មគ្គ​ទាំង ៨ នេះ តែង​សេព។បេ។
ថយ | ទំព័រទី ១១៧ | បន្ទាប់