យុគ​នទ្ធ​វគ្គ ធម្មចក្ក​កថា


 [៨៥] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ​ទ្រង់​គង់នៅ ទៀប​ក្រុង​ពារាណសី។បេ។ ហេតុ​នោះ ពាក្យ​ថា អញ្ញា​កោណ្ឌញ្ញៈ​នេះ បាន​មក​ជា​ឈ្មោះ របស់​ព្រះ​កោណ្ឌញ្ញៈ​មាន​អាយុ។
 ចក្ខុ​កើត​ហើយ ញាណ​កើត​ហើយ បញ្ញា​កើត​ហើយ វិជ្ជា​កើត​ហើយ ពន្លឺ​កើត​ហើយ ក្នុង​ធម៌​ទាំងឡាយ​ដែល​មិនធ្លាប់​ឮក្នុង​កាលមុន​ថា នេះ​ជា​ទុក្ខអរិយសច្ច។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច ពាក្យ​ថា ញាណ​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច ពាក្យ​ថា បញ្ញា​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច ពាក្យ​ថា វិជ្ជា​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច ពាក្យ​ថា ពន្លឺ​កើត​ហើយ ដោយ​អត្ថ​ដូចម្តេច។ ពាក្យ​ថា ចក្ខុ​កើត​ហើយ ដោយ​អត្ថ​ថា​ឃើញ ពាក្យ​ថា ញាណ​កើត​ហើយ ដោយ​អត្ថ​ថា​ដឹង ពាក្យ​ថា បញ្ញា​កើត​ហើយ ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ពាក្យ​ថា វិជ្ជា​កើត​ហើយ ដោយ​អត្ថ​ថា​ចាក់ធ្លុះ ពាក្យ​ថា ពន្លឺ កើត​ហើយ ដោយ​អត្ថ​ថា​ភ្លឺស្វាង។
ថយ | ទំព័រទី ១៦២ | បន្ទាប់