ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​សត្វ​ឲ្យ​ដល់​នូវ​បារមី​ក្នុង​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ដល់​នូវ​សេចក្តី​ក្លាហាន​ក្នុង​ធម៌ ហើយ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​សត្វ​ឲ្យ​ដល់​នូវ​សេចក្តី​ក្លាហាន​ក្នុង​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ធ្វើសក្ការៈ​ចំពោះ​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ធ្វើ​សេចក្តី​គោរព​ចំពោះ​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​រាប់អាន​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​បូជា​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​កោតក្រែង​ធម៌ ទើប​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​មាន​ទង់ជ័យ​គឺ​ធម៌ ហើយ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ញុំាង​ទង់ជ័យ​គឺ​ធម៌ ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ទ្រង់​ជា​អធិបតី​ហេតុ​ធម៌ ហើយ​ឲ្យ​ប្រព្រឹត្តទៅ ឈ្មោះថា​ធម្មចក្រ ព្រោះ​ធម្មចក្រ​នោះ បុគ្គល​នីមួយ​ក្នុង​លោក ទោះបី​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី ទេវតា​ក្តី មារ​ក្តី ព្រហ្ម​ក្តី មិន​អាច​ធ្វើ​បដិវត្ត​បាន​ឡើយ ឈ្មោះថា​ធម្មចក្រ ព្រោះ​សទ្ទិ​ន្ទ្រិយ​ជា​ធម៌ ទ្រង់​ញុំាង​ធម៌​នោះ​ឲ្យ​ប្រព្រឹត្តទៅ
ថយ | ទំព័រទី ១៦៤ | បន្ទាប់