យុគនទ្ធវគ្គ លោកុត្តរកថា
[៩១] ពួកធម៌ ជាលោកុត្តរៈ តើដូចម្តេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ និងនិព្វាន នេះ ពួកធម៌ ជាលោកុត្តរៈ។
សំនួរត្រង់ពាក្យថា លោកុត្តរៈ តើលោកុត្តរៈ ដោយអត្ថដូចម្តេច។ ធម៌ទាំង ឡាយឆ្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងអំពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយឆ្លងពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងហើយនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយដ៏ក្រៃលែងក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញ