ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ឥត​ប្រកប​ក្នុង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ គ្មាន​ប្រកប​ក្នុង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ​ស្អាត​ចាកលោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ​ស្អាត​ជាង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ស្អាត​អំពី​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ស្អាត​វិសេស​ជាង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ​ស្អាត​វិសេស​អំពី​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ស្អាត​វិសេស​ក្រៃលែង​ជាង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ​ចេញ​ចាកលោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ​ចេញ​អំពី​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ចេញពី​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ វៀរចាក​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ វៀរ​អំពី​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ វៀរ​ពី​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​ជាប់​ក្នុង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​ប្រកាន់​ក្នុង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ មិន​ជំពាក់​ក្នុង​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ផ្តាច់​បង់​នូវ​លោក ឈ្មោះថា​លោ​កុត្ត​រៈ ធម៌​ទាំងឡាយ ឈ្មោះថា​លោក​កុត្ត​រៈ ព្រោះ​ផ្តាច់​បង់​នូវ​លោក
ថយ | ទំព័រទី ១៨១ | បន្ទាប់