មួយទៀត ព្រះ​តថាគត បាន​ធ្វើឲ្យ​ជាក់ច្បាស់ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ព្រះអង្គ​ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​ការ​អស់​អាសវៈ​ទាំងឡាយ ហើយ​សម្រេចសម្រាន្ត​នៅ ត្រង់​ដែល​ព្រះ​តថាគត បាន​ធ្វើឲ្យ​ជាក់ច្បាស់ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម របស់​ព្រះអង្គ​ក្នុង​បច្ចុប្បន្ន នូវ​ចេ​តោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​ការ​អស់​អាសវៈ​ទាំងឡាយ ហើយ​សម្រេចសម្រាន្ត​នៅ នេះឯង​ជាត​ថា​គត​ពលៈ របស់​ព្រះ​តថាគត ដែល​ជា​ពលៈ គឺ​ព្រះ​តថាគត​អាស្រ័យ​ហើយ ទើប​ទ្រង់​ប្តេជ្ញា​នូវ​ឋានៈ​ដ៏​ប្រសើរ ទើប​ទ្រង់​បន្លឺ​សីហនាទ​ក្នុង​ពួក​បរិស័ទ ទើ​បទ្រង់ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ នេះ តថាគត​ពលៈ ១០។
 [១០៣] សទ្ធា​ពលៈ ដោយ​អត្ថ​ដូចម្តេច វីរិយ​ពលៈ ដោយ​អត្ថ​ដូចម្តេច សតិ​ពលៈ ដោយ​អត្ថ​ដូចម្តេច សមាធិ​ពលៈ ដោយ​អត្ថ​ដូចម្តេច បញ្ញា​ពលៈ ដោយ​អត្ថ​ដូចម្តេច ហិរិ​ពលៈ ដោយ​អត្ថ​ដូចម្តេច ឱត្តប្ប​ពលៈ ដោយ​អត្ថ​ដូចម្តេច បដិ​សង្ខា​នព​លៈ ដោយ​អត្ថ​ដូចម្តេច តថាគត​ពលៈ ដោយ​អត្ថ​ដូចម្តេច។ សទ្ធា​ពលៈ ដោយ​អត្ថ​ថា​មិន កម្រើក ព្រោះ​ការណ៍​មិន​គួរ​ជឿ វីរិយ​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក ព្រោះ​សេចក្តី​ខ្ជិល សតិ​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក ព្រោះ​ការ​ប្រហែស សមាធិ​ពលៈ ដោយ​អត្ថ​ថា​មិន​កម្រើក ព្រោះ​សេចក្តី​រាយមាយ
ថយ | ទំព័រទី ២០១ | បន្ទាប់