ការ​ឈាន​ចុះ​ស៊ប់​ក្នុង​ញាណ សូន្យ​ដោយ​អវិជ្ជា ការ​ឈាន​ចុះ​ស៊ប់​ក្នុង​បា​មុ​ជ្ជៈ សូន្យ​ដោយ​អរ​តិ ការ​ឈាន​ចុះ​ស៊ប់​ក្នុង​បឋមជ្ឈាន សូន្យ​ដោយ​នី​វរ​ណៈ។បេ។ ការ​ឈាន​ចុះ​ស៊ប់​ក្នុង​អរហត្តមគ្គ សូន្យ​ដោយ​កិលេស​ទាំងអស់ នេះ​ការ​ឈាន​ចុះ ស៊ប់​សូន្យ។
 [១២៩] ការ​បង្អស់​នូវ​ការប្រព្រឹត្តិ របស់​បុគ្គល​អ្នកដឹង​ច្បាស់ ឈ្មោះថា​សូន្យ ដ៏​ក្រៃលែង ជាង​ធម្មជាត​សូន្យ​ទាំងអស់ តើ​ដូចម្តេច។ បុគ្គល​អ្នកដឹង​ច្បាស់ រមែង​បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​កាមច្ឆន្ទៈ ដោយ​នេក្ខម្មៈ បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​ព្យាបាទ ដោយ​អព្យាបាទ បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​ថីនមិទ្ធៈ ដោយ​អលោក​សញ្ញា បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​ឧទ្ធច្ចៈ ដោយ​ការ​មិន​រាយមាយ បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​វិចិកិច្ឆា ដោយ​ការកំណត់​នូវ​ធម៌ បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​អវិជ្ជា ដោយ​ញាណ បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​អរ​តិ ដោយ​បា​មុ​ជ្ជៈ បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​ពួក​នី​វរ​ណៈ ដោយ​បឋមជ្ឈាន។បេ។ បង្អស់​នូវ​ការប្រព្រឹត្តិ​នៃ​កិលេស​ទាំងអស់ ដោយ​អរហត្តមគ្គ មួយវិញទៀត កាល​បុគ្គល​អ្នកដឹង​ច្បាស់​បរិនិព្វាន ដោយ​អនុបាទិសេស​និព្វាន​ធាតុ ការប្រព្រឹត្តិ​នៃ​ចក្ខុ​នេះឯង
ថយ | ទំព័រទី ២១៨ | បន្ទាប់