បញ្ញា​វគ្គ មហា​បញ្ញា​កថា


 [១៣០] អនិច្ចានុបស្សនា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច ទុ​ក្ខានុបស្ស​នា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច អនត្តានុបស្សនា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច និ​ព្វិ​ទានុ​បស្ស​នា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច វិ​រា​គា​នុបស្ស​នា​ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច និ​រោ​ធានុ​បស្ស​នា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច បដិ​និ​ស្ស​គ្គា​នុបស្ស​នា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​បញ្ញា​ដូចម្តេច។
 អនិច្ចានុបស្សនា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ ជវន​ប្ប​ញ្ញា ទុ​ក្ខានុបស្ស​នា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ និ​ពេ្វ​ធិ​កប្ប​ញ្ញា អនត្តានុបស្សនា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​មហា​បញ្ញា និ​ព្វិ​ទានុ​បស្ស​នា​ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​តិ​ក្ខ​ប្ប​ញ្ញា វិ​រា​គា​នុបស្ស​នា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​បំពេញ​នូវ​វិ​បុ​លប្បញ្ញា និ​រោ​ធានុ​បស្ស​នា ដែល​បុគ្គល​អប់រំ​ហើយ ធ្វើឲ្យ​ច្រើន​ហើយ
ថយ | ទំព័រទី ២២០ | បន្ទាប់