ឯបុគ្គល​អ្នក​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ ក៏​មាន ២ ពួក គឺ បុគ្គល​ពួក​មួយ ជា​អ្នក​ច្រើន​ដោយ​វិហារធម៌ ពួក​មួយ ជា​អ្នក​មិន​ច្រើន​ដោយ​វិហារធម៌ បុគ្គល​ណា ដែល​ច្រើន​ដោយ​វិហារធម៌ បុគ្គល​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ​បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក បុគ្គល​អ្នក​បរិបូណ៌​ដោយ​បុព្វយោគ​ពីរ​ពួក បុគ្គល​ជា​ពហុស្សូត​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​ទេសនា​ពីរ​ពួក បុគ្គល​អ្នក​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ​ពីរ​ពួក។ ឯបុគ្គល​អ្នក​ច្រើន​ដោយ​វិហារធម៌ ក៏​មាន ២ ពួក គឺ​ពួក​មួយ​ជា​អ្នក​ច្រើន​ដោយ​ការពិចារណា ពួក​មួយ ជា​អ្នក​មិន​ច្រើន​ដោយ​ការ​ពិ​ចារ​ណ បុគ្គល​ណា​ច្រើន​ដោយ​ការពិចារណា បុគ្គល​នោះ ជា​អ្នក​លើសលុប ជា​អ្នក​ក្រៃលែង ជា​អ្នក​វិសេស ជាង​បុគ្គល​ពួក​មួយ​នោះ ញាណ​របស់​បុគ្គល​នោះ បែកធ្លាយ​ជាង នេះ​បុគ្គល​អ្នក​ដល់​នូវ​បដិសម្ភិទា​ពីរ​ពួក បុគ្គល​អ្នក​បរិបូណ៌ ដោយ​បុព្វយោគ​ពីរ​ពួក បុគ្គល​ជា​ពហុស្សូត​ពីរ​ពួក បុគ្គល​អ្នក​ច្រើន​ដោយ​ទេសនា​ពីរ​ពួក បុគ្គល​ចូល​ទៅ​អាស្រ័យ​នឹង​គ្រូ​ពីរ​ពួក បុគ្គល​ច្រើន​ដោយ​វិហារធម៌​ពីរ​ពួក។ ឯបុគ្គល​ច្រើន​ដោយ​ការពិចារណា​ក៏​មាន ២ ពួក គឺ​ពួក​មួយ ជា​អ្នក​ដល់​នូវ​សេក្ខ​ប្ប​ដិ​សម្ភិទា
ថយ | ទំព័រទី ២៦១ | បន្ទាប់