បញ្ញាវគ្គ ឥទ្ធិកថា
[១៥០] ឫទ្ធិ ប្រែថាដូចម្តេច ឫទ្ធិ មានប៉ុន្មាន ឫទ្ធិ មានភូមិប៉ុន្មាន មានបាទប៉ុន្មាន មានបទប៉ុន្មាន មានមូលប៉ុន្មាន។
ត្រង់សំនួរថា ឫទ្ធិ ប្រែថាដូចម្តេច ចម្លើយថា ឫទ្ធិ ប្រែថាការសម្រេច។ ត្រង់សំនួរថា ឫទ្ធិ មានប៉ុន្មាន ចម្លើយថា ឫទ្ធិ មាន ១០។ ឫទ្ធិ មានភូមិ ៤ មានបាទ ៤ មានបទ ៨ មានមូល ១៦។
[១៥១] ឫទ្ធិ ១០ តើដូចម្តេច។ ឫទ្ធិ គឺការអធិដ្ឋាន (អធិដ្ឋានឥទ្ធិ) ១ ឫទ្ធិ គឺការធ្វើឲ្យប្លែក (វិកុព្វនឥទ្ធិ) ១ ឫទ្ធិ សម្រេចអំពីចិត្ត (មនោមយឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃញាណ (ញាណវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ (សមាធិវិបា្ផរឥទ្ធិ) ១ ឫទ្ធិ គឺភាពអ្នកខ្ពង់ខ្ពស់ (អរិយឥទ្ធិ) ១ ឫទ្ធិ កើតអំពីផលកម្ម (កម្មវិបាកជឥទ្ធិ) ១ ឫទ្ធិរបស់បុគ្គលអ្នកមានបុណ្យ (បុញ្ញវន្តឥទ្ធិ) ១ ឫទ្ធិសម្រេចអំពីវិជ្ជា (វិជ្ជាមយឥទ្ធិ) ១ ឫទ្ធិ ដោយអត្ថថាសម្រេច ព្រោះបច្ច័យនៃការប្រកបត្រូវក្នុងកិច្ចនោះ ៗ (ឥជ្ឈនដ្ឋឥទ្ធិ) ១។
[១៥២] ឫទ្ធិមានភូមិ ៤ តើដូចម្តេច។ ភូមិជាទីកើតនៃវិវេក គឺបឋមជ្ឈាន ១ ភូមិជាទីកើតនៃបីតិ និងសុខៈ គឺទុតិយជ្ឈាន ១ ភូមិជាទីកើតនៃឧបេក្ខា និងសុខៈ គឺ តតិយជ្ឈាន ១ ភូមិជាទីកើតនៃវេទនាមិនទុក្ខមិនសុខ