[១៧៤] ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ភិក្ខុ​កាល​អាស្រ័យ​សីល តាំងនៅ​ក្នុង​សីល ហើយ​ចម្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ ហើយ​ធ្វើឲ្យ​ច្រើន​នូវ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ ទើបដល់​នូវ​ការ​ចម្រើន លូតលាស់​ធំ​ទូលាយ​ក្នុង​ធម៌​ទាំងឡាយ​បាន តើ​ដូចម្តេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​សម្មាទិដ្ឋិ ដែល​អាស្រ័យ​វិវេក អាស្រ័យ​វិ​រាគៈ អាស្រ័យ​និរោធ បង្អោន​ទៅ​ដើម្បី​លះ ចម្រើន​សម្មាសង្កប្បៈ ចម្រើន​សម្មាវាចា ចម្រើន​សម្មា​កម្មន្តៈ ចម្រើន​សម្មាអាជីវៈ ចម្រើន​សម្មា​វាយាមៈ ចម្រើន​សម្មាសតិ ចម្រើន​សម្មាសមាធិ ដែល​អាស្រ័យ​វិវេក អាស្រ័យ​វិ​រាគៈ អាស្រ័យ​និរោធ បង្អោន​ទៅ​ដើម្បី​លះ។ សម្មាទិដ្ឋិ មាន​វិវេក ៥ មាន វិ​រាគៈ ៥ មាន​និរោធ ៥ មា​នវោស្ស​គ្គៈ ៥ មាននិស្ស័យ ១២ សម្មាសង្កប្បៈ។បេ។ សម្មាវាចា សម្មា​កម្មន្តៈ សម្មាអាជីវៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ មាន​វិវេក ៥ មាន​វិ​រាគៈ ៥ មាន​និរោធ ៥ មា​នវោស្ស​គ្គៈ ៥ មាននិស្ស័យ ១២។
ថយ | ទំព័រទី ២៩៨ | បន្ទាប់