មិនឮ​សម្លេង​នៃ​ការ​ត្រិះរិះ ឬការពិចារណា របស់​បុគ្គល​កំពុង​ត្រិះរិះ ឬពិចារណា​ហើយ​ទាយ​ទេ គ្រាន់តែ​កំណត់​ដឹង​ដោយចិត្ត​នូវ​ចិត្ត​របស់​បុគ្គល ដែល​ចូលកាន់​សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ​ថា មនោ​សង្ខារ​ទាំងឡាយ ដែល​លោក​ដ៏​ចម្រើន​នេះ បាន​តាំង​ទុក​ហើយ ដោយ ប្រការ​ណា លោក​ដ៏​ចម្រើន​នោះ នឹង​ត្រិះរិះ​នូវ​វិតក្កៈ​បែបនេះ ក្នុង​លំដាប់​នៃ​ចិត្ត​នេះ ដោយ​ប្រការ​នោះ បើ​បុគ្គល​នោះ ទាយ​ឲ្យ​ច្រើន ការ​ទាយ​នោះ ក៏​នៅតែ​យ៉ាងនោះ​ដដែល គ្មាន​ប្លែក​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា អាទេស​នា​បាដិហារ្យ។
 [១៩២] ម្នាល​ភិក្ខុ​ទាំងឡាយ អនុសាសនី​បាដិហារ្យ តើ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ តែង​ប្រៀនប្រដៅ យ៉ាងនេះ​ថា អ្នក​ទាំងឡាយ ចូរ​ត្រិះរិះ​យ៉ាងនេះ​ចុះ កុំ​ត្រិះរិះ​យ៉ាងនេះ​ឡើយ ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​យ៉ាងនេះ​ចុះ កុំ​ធ្វើ​ទុក​ក្នុងចិត្ត​យ៉ាងនេះ​ឡើយ ចូរ​លះបង់​អំពើ​នេះ ចូរ​ចូល​ឈាន​នេះ​ទៅ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា អនុសាសនា​នី​បាដិហារ្យ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង បាដិហារ្យ ៣ យ៉ាង។
ថយ | ទំព័រទី ៣១៤ | បន្ទាប់