ឈ្មោះថា អាទេស​នា​បាដិហារ្យ ព្រោះ​ជន​ទាំងឡាយ​ណា ប្រកបដោយ​អាលោក​សញ្ញា​នោះ ពួក​ជន​ទាំងអស់​នោះ ជា​អ្នកមាន​ចិត្តបរិសុទ្ធ មានតម្រិះ​មិន​ល្អក់ ឈ្មោះថា​អនុសាសនី​បាដិហារ្យ ព្រោះ​អាលោក​សញ្ញា​នោះ​ឯង បណ្ឌិត​ត្រូវ​សេព​យ៉ាងនេះ ត្រូវ​ចម្រើន​យ៉ាងនេះ ត្រូវ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ ត្រូវ​តម្កល់ទុក​នូវ​សតិ​ដ៏​សមគួរ​ដល់​អាលោក​សញ្ញា​នោះ​យ៉ាងនេះ ឈ្មោះថា​ឥទ្ធិ ព្រោះ​ការ​មិន​រាយមាយ​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​ឧទ្ធច្ចៈ ឈ្មោះថា​អាទេស​នា​បាដិហារ្យ ព្រោះ​ជន​ទាំងឡាយ​ណា ប្រកបដោយ​ការ​មិន​រាយមាយ​នោះ ពួក​ជន​ទាំងអស់​នោះ ជា​អ្នកមាន​ចិត្តបរិសុទ្ធ មានតម្រិះ​មិន​ល្អក់ ឈ្មោះថា​អនុសាសនី​បាដិហារ្យ ព្រោះ​ការ​មិន​រាយមាយ​នោះ បណ្ឌិត​ត្រូវ​សេព​យ៉ាងនេះ ត្រូវ​ចម្រើន​យ៉ាងនេះ ត្រូវ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ ត្រូវ​តម្កល់ទុក​នូវ​សតិ​ដ៏​សមគួរ​ដល់​ការ​មិន​រាយមាយ​នោះ​យ៉ាងនេះ។បេ។ ឈ្មោះថា​ឥទ្ធិ ព្រោះ​អរហត្តមគ្គ​សម្រេច ឈ្មោះថា​បាដិហារ្យ ព្រោះ​កម្ចាត់បង់​នូវ​កិលេស​ទាំងពួង
ថយ | ទំព័រទី ៣១៦ | បន្ទាប់