លំដាប់នោះ សេចក្តី​រាយមាយ សេចក្តី​អណ្តែត​អណ្តូង ក៏​កើតឡើង ភិក្ខុ​មានចិត្ត​ច្រួល​ច្រាល់ ដោយ​ឧទ្ធច្ចៈ​នោះ រមែង​មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ គឺ​ជរា និង​មរណៈ ថា​មិនមែន​ខ្លួន មិនដឹង​តាមពិត​នូវ​ការ​ប្រាកដ គឺ​ជរា និង​មរណៈ ថា​មិន​ទៀង មិនដឹង​តាមពិត​នូវ​ការ ប្រាកដ គឺ​ជរា និង​មរណៈ ថា​ជា​ទុក្ខ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ចិត្ត​មិន​ច្រួល​ច្រាល់ ដោយ​ឧទ្ធច្ចៈ​ក្នុង​ធម៌ មាន​សម័យ​ដែល​ចិត្ត​នោះ​ឋិតនៅ សម្ងំ​នៅ ជា​ចិត្ត​ខ្ពស់​ឯក តាំងនៅ​នឹងធឹង ថា​មិន​ទៀង សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​កើតឡើង​ដល់ ភិក្ខុ​នោះ តើ​មគ្គ​កើតឡើង​ដូ​ចមេ្តច។បេ។ មគ្គ​កើតឡើង យ៉ាងនេះ។បេ។ ភិក្ខុ​នោះ ក៏​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ​ក៏​វិនាស យ៉ាងនេះ ចិត្ត​មិន​ច្រួល​ច្រាល់ ដោយ​ឧទ្ធច្ចៈ​ក្នុង​ធម៌ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៩ | បន្ទាប់