យុគ​នទ្ធ​វគ្គ សច្ច​កថា
បរិបុណ្ណ​កថា​និទាន


 [១៥] ម្នាល​ភិក្ខុ​ទាំងឡាយ សច្ចៈ ៤ នេះ ជា​របស់​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត សច្ចៈ ៤ តើ​អ្វីខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យ​ថា​នេះ​ទុក្ខ ទុក្ខសច្ច​នុ៎ះ ជា​របស់​ពិត នុ៎ះ​ជា​របស់​មិន​ប្រែប្រួល នុ៎ះ​ជា​របស់​មិន​ឃ្លៀងឃ្លាត ពាក្យ​ថា នេះ​ទុក្ខ​សមុទ័យ ទុក្ខសមុទយ​សច្ច​នុ៎ះ ជា​របស់​ពិត នុ៎ះ​ជា​របស់​មិន​ប្រែប្រួល នុ៎ះ​ជា​របស់​មិន​ឃ្លៀងឃ្លាត ពាក្យ​ថា នេះ​ទុក្ខនិរោធ ទុក្ខនិរោធ​សច្ច នុ៎ះ​ជា​របស់​ពិត នុ៎ះ​ជា​របស់​មិន​ប្រែប្រួល នុ៎ះ​ជា​របស់​មិន​ឃ្លៀងឃ្លាត ពាក្យ​ថា នេះ​ទុក្ខនិរោធ​គាមិនី​បដិបទា ទុក្ខនិរោធ​សច្ច​នុ៎ះ​ជា​របស់​ពិត នុ៎ះ​ជា​របស់​មិន​ប្រែប្រួល នុ៎ះ​ជា​របស់​មិន​ឃ្លៀងឃ្លាត ម្នាល​ភិក្ខុ​ទាំងឡាយ សច្ចៈ ៤ នេះឯង ជា​របស់​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត។
 [១៦] ទុក្ខ ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត តើ​ដូចម្តេច។ អត្ថ​នៃ​ទុក្ខ របស់​ទុក្ខ ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត​មាន ៤ យ៉ាង គឺ ទុក្ខ មាន​អត្ថ​ថា​បៀតបៀន ១ មាន​អត្ថ​ថា​បច្ច័យ​ប្រជុំ​តាក់តែង ១ មាន​អត្ថ​ថា​ក្តៅក្រហាយ ១ មាន​អត្ថ​ថា​ប្រែប្រួល ១ នេះ​អត្ថ​នៃ​ទុក្ខ របស់​ទុក្ខ ៤ យ៉ាង ជាស​ភាព​ពិត មិន​ប្រែប្រួល មិន​ឃ្លៀងឃ្លាត ទុក្ខ​ឈ្មោះថា​សច្ចៈ ដោយ​អត្ថ​ថា​ជា​របស់​ពិត យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៤១ | បន្ទាប់