[៤៦] មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​មិន​មាន​ចំណែក​ក៏​មាន មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​ចំណែក​ក៏​មាន មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​កាន់​ទិស​ទាំងឡាយ​ក៏​មាន។ មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​មិន​មាន​ចំណែក ដោយ​អាការ​ប៉ុន្មាន មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​ចំណែក ដោយ​អាការ​ប៉ុន្មាន មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​កាន់​ទិស​ទាំងឡាយ ដោយ​អាការ​ប៉ុន្មាន។ មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​មិន​មាន​ចំណែក​ដោយ​អាការ ៥ មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​ចំណែក​ដោយ​អាការ ៧ មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​កាន់​ទិស​ទាំងឡាយ ដោយ​អាការ ១០។
 មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​មិន​មាន​ចំណែក ដោយ​អាការ ៥ តើ​ដូចម្តេច។ ការផ្សាយ​មេត្តាចិត្ត​ថា សូម​សត្វ​ទាំងអស់ កុំ​មាន​ពៀរ កុំ​មាន​ព្យាបាទ កុំបី​មានទុក្ខ មានតែ​សុខ រក្សាខ្លួន​ចុះ ១ សូម​សត្វ​មានជីវិត​ទាំងអស់ ។បេ។ ១ សូម​សត្វ​កើត​ហើយ ទាំងអស់ ១ សូម​បុគ្គល​ទាំងអស់ ១ សូម​សត្វ​ទាំងអស់ ដែល​រាប់​ថា​មាន​អត្តភាព កុំ​មាន​ពៀរ កុំ​មាន​ព្យាបាទ កុំបី​មានទុក្ខ មានតែ​សុខ រក្សាខ្លួន​ចុះ ១ នេះ​មេត្តា​ចេ​តោ​វិមុត្តិ ផ្សាយ​ដោយ​មិន​មាន​ចំណែក ដោយ​អាការ ៥ យ៉ាង។
ថយ | ទំព័រទី ៩៧ | បន្ទាប់