ខ្ញុំព្រមទាំងប្តី លុះច្យុតចាកអត្តភាពនោះ បានទៅកើតក្នុងឋានតាវត្តឹង្ស ឥឡូវនេះ ខ្ញុំកើតក្នុងបូរីឈ្មោះទេវទហៈ ក្នុងភពជាទីបំផុត។ ព្រះបិតារបស់ខ្ញុំជាសាក្យៈ ព្រះនាមអញ្ជនៈ ព្រះមាតារបស់ខ្ញុំ ព្រះនាមសុលក្ខណា លំដាប់នោះ ខ្ញុំបានទៅកាន់ដំណាក់ (អគ្គទេពី) នៃព្រះរាជាព្រះនាមសុទ្ធោទនៈ ក្នុងក្រុងកបិលពស្តុ។ ស្រ្តីទាំងអស់ កើតក្នុងសាក្យត្រកូល បានទៅកាន់ដំណាក់ (ស្រំស្នំ) របស់ព្រះបាទសុទ្ធោទនៈនោះ ខ្ញុំប្រសើរជាងស្រ្តីទាំងអស់ បានជាអ្នករក្សានូវព្រះជិនស្រី។ ព្រះសម្ពុទ្ធនោះ ជានាយក ជាបុត្តរបស់ខ្ញុំ ទ្រង់ចេញទៅបព្វជ្ជា លុះកាលជាខាងក្រោយ ខ្ញុំក៏ចេញទៅបួសជាមួយ នឹងស្រ្តីប្រាំរយនាក់។ ខ្ញុំបានពាល់ត្រូវនូវសន្តិសុខ ជាមួយនឹងពួកនាងសាកិយានីទាំងឡាយ ជាស្រ្តីមានព្យាយាម ក្នុងកាលនោះ ជន ទាំងឡាយណា ជាស្វាមីរបស់យើងក្នុងជាតិមុន។