ខ្ញុំចូលទៅគាល់ព្រះមហាវីរបុរស ហើយបានស្ដាប់ធម្មទេសនា លំដាប់នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើង ហើយដល់នូវព្រះជិនស្រីជាទីពឹង។ ខ្ញុំសូមអង្វរមាតាបិតា ហើយនិមន្តព្រះពុទ្ធជានាយក ព្រមទាំងព្រះសាវ័កមកឆាន់អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃផុតទៅ ព្រះពុទ្ធជានរសារថី ទ្រង់តាំងភិក្ខុនី ដែលឧត្តមជាងពួកភិក្ខុនីមានបញ្ញាច្រើន ក្នុងទីជាឯតទគ្គៈ។ ខ្ញុំឮព្រះពុទ្ធវាចានោះហើយ ក៏រីករាយ បានធ្វើសក្ការៈចំពោះព្រះពុទ្ធជាមហេសីនោះទៀត ក្រាបចុះ ហើយប្រាថ្នានូវតំណែងនោះ។
លំដាប់នោះ ព្រះជិនស្រីទ្រង់ត្រាស់ចំពោះខ្ញុំថា សេចក្ដីប្រាថ្នារបស់នាងសម្រេចហើយ សក្ការៈដែលនាងធ្វើហើយចំពោះតថាគត ព្រមទាំងព្រះសង្ឃ ជាសក្ការៈមានផលរាប់មិនបាន។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដាព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹងឧប្បត្តិឡើងក្នុងលោក។ នាងនឹងបានជាភិក្ខុនី ឈ្មោះខេមា ជាធម្មទាយាទ ជាឱរស ជាធម្មនិម្មិតនៃព្រះសាស្ដានោះ ដល់នូវទីជាឯតទគ្គៈ។