គ្រានោះ បរិស័ទទាំងអស់ស្ញប់ស្ញែងក្រៃលែង ធ្វើអញ្ជលីដោយត្បូង ពោលថា បពិត្រនាងម្ចាស់ សេចក្ដីព្យាយាមមានឫទ្ធិថ្លឹងមិនបាន ដែលនាងធ្វើហើយ តើដូចម្ដេច។
ក្នុងកប្បទីមួយសែន អំពីកប្បនេះ កាលនោះ ខ្ញុំកើតជាកញ្ញានៃនាគ ឈ្មោះនាងវិមលា ដែលគេសន្មតហៅថាស្រីល្អជាងនាងនាគកញ្ញាទាំងឡាយ។ ពស់ធំឈ្មោះមហានាគ ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី បាននិមន្តព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានតេជះច្រើន ព្រមទាំងសាវ័ក។ មហានាគនោះ បានរៀបចំនូវមណ្ឌប ជាវិការៈនៃកែវផង នូវបល្ល័ង្កជាវិការៈនៃកែវផង នូវគ្រឿងឧបភោគ ជាវិការៈនៃកែវដែលលាយដោយខ្សាច់ ជាវិការៈនៃកែងផង នូវផ្លូវដែលស្អិតស្អាងដោយទង់ជ័យ ជាវិការៈនៃកែវផង ហើយប្រគំដោយតូរ្យតន្រ្តី ទទួលព្រះសម្ពុទ្ធ។ ចំណែកខាងព្រះលោកនាយក ដែលបរិស័ទទាំង ៤ បានហែហមហើយ ទ្រង់គង់លើអាសនៈដ៏ប្រសើរ ក្នុងលំនៅនៃមហានាគ។