សុត្តន្ត​បិដក
ខុទ្ទកនិកាយ អបទាន
បញ្ច​មភាគ
ថេ​រិយា​បទាន
សុមេធា​វគ្គ ទី១
សុមេធា​ថេ​រិយា​បទាន ទី១
 លំដាប់​តទៅ​នេះ ចូរ​ចាំ​ស្តាប់​នូវ​ថេ​រិកា​បទាន​ទាំងឡាយ​ចុះ
[១] កាល​ព្រះមានព្រះភាគ ព្រះនាម​កោនាគមនៈ គង់នៅ​ក្នុង​សង្ឃា​រាម យើង​ជា​ស្រ្តី ៣ នាក់ ជា​សំឡាញ់​នឹងគ្នា បាន​ថ្វាយ​នូវ​វិហារ​ទាន។ ពួក​យើង​បាន​ទៅ​កើត​ក្នុង​ពួក​ទេវតា អស់ ១០ ជាតិ​ផង មួយ​រយ​ជាតិ​ផង មួយ​ម៉ឺន​ជាតិ​ផង ចាំបាច់​និយាយ​ថ្វី​ក្នុង​ការ​កើតជា​របស់​មនុស្ស។ ខ្ញុំ​ជា​ស្រី​មាន​ឫទ្ធិ​ច្រើន ក្នុង​ពួក​ទេវតា​ទាំងឡាយ ចាំបាច់​និយាយ​ថ្វី ក្នុង​ការ​កើតជា​របស់​មនុស្ស ខ្ញុំ​កើតជា​ស្រីកែវ ធ្វើជា​មហេសី​របស់​ស្តេច មាន​រតនៈ ៧។
ទំព័រទី ១ | បន្ទាប់