បដាចារា​ថេ​រិយា​បទាន ទី១០


 [២០] ព្រះ​ជិនស្រី​ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ។ ក្នុង​គ្រានោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​សេដ្ឋី ក្នុង​នគរ​ហង្ស​វតី រុងរឿង​ដោយ​រត​នៈ​ផ្សេងៗ ជា​ស្រី​ឆ្អែត​ស្កប់ស្កល់​ដោយ​សេចក្ដីសុខ​ច្រើនយ៉ាង។ ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះអង្គ ជាម​ហា​វីរបុរស​នោះ បាន​ស្ដាប់​ធម្មទេសនា លំដាប់នោះ ខ្ញុំ​កើត​សេចក្ដី​ជ្រះថ្លា ហើយ​ដល់​នូវ​ព្រះ​ជិនស្រី​ជាទី​ពឹង។ លំដាប់នោះ ព្រះពុទ្ធ​ជានា​យក ទ្រង់​សរសើរ​ភិក្ខុនី​ជា​អ្នក​អៀនខ្មាស មានចិត្ត​នឹងធឹង ក្លៀវក្លា​ក្នុង​ហេតុ​គួរ និង​មិន​គួរ ជា​ភិក្ខុនី​ខ្ពង់ខ្ពស់​ជាង​ភិក្ខុនី​ទាំងឡាយ អ្នក​ទ្រទ្រង់នូវ​វិន័យ។ ក្នុង​កាលនោះ ខ្ញុំ​មានចិត្ត​រីករាយ ប៉ុនប៉ង​ចំពោះ​តំណែង​នោះ ហើយ​និមន្ត​ព្រះ​ទសពល ជា​លោកនាយក ព្រមទាំង​ព្រះសង្ឃ​ឲ្យ​ឆាន់ អស់ ៧ ថ្ងៃ ហើយ​បាន​ថ្វាយ​បាត្រ និង​ចីវរ ក្រាប​ទៀប​ព្រះ​បាទា​ដោយ​ត្បូង ហើយ​ពោល​ពាក្យ​នេះ​ថា
ថយ | ទំព័រទី ១១០ | បន្ទាប់