ខ្ញុំ​បាន​ជាម​ហេ​សី​នៃ​ទេវរាជ ៧០ ដង ខ្ញុំ​អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ រមែង​បាន​ជាធំ​ក្នុង​ទី​ទាំងពួង។ ខ្ញុំ​បាន​ជាម​ហេ​សី​នៃ​ស្តេច​ចក្រ​ពតិ្ត ៦៣ ដង ជន​ទាំងពួង តែង​ប្រព្រឹត្ត​តាមខ្ញុំ ខ្ញុំ​មាន​ពាក្យ ត្រូវ​អ្នកផង​ជឿ​កាន់​តាម។ ពណ៌ និង​ក្លិន​របស់ខ្ញុំ តែង​ផ្សាយ​ទៅ ដូចជា​ក្លិន​នៃ​ផ្កា​ឧប្បល ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​ជា​ស្រី​ឈ្លាស​ក្នុង​ឥទ្ធិបាទ ត្រេកអរ​ក្នុង​ការ​ចម្រើន​ពោជ្ឈង្គ ដល់​នូវ​អភិញ្ញា​បារមី នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ខ្ញុំ​ជា​ស្រី​ឈ្លាស​ក្នុង​សតិ​ប្ប​ដ្ឋាន មាន​សមាធិ​ជ្ឈាន​ជា​អារម្មណ៍ ប្រក​បរឿយៗ នូវ​សម្ម​ប្ប​ធាន នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ សេចក្តី​ព្យាយាម​របស់ខ្ញុំ ជា​គ្រឿង​នាំទៅ​នូវ​ធុរៈ នាំមក​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ ខ្ញុំ​មាន​អាសវៈ​អស់ហើយ ឥឡូវនេះ ភព​ថ្មី​មិន​មាន​ទៀត​ឡើយ។ ក្នុង​កប្ប​ទី ៣១ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ១៦ | បន្ទាប់